តើលោកBRAHAM LINCOLN ពិតជាមានជីវិតជូចត់បែបនេះមែនឬ?
អាប្រាហាម លីនខូល (Abraham Lincoln) ជាព្រឹទ្ធបុរសម្នាក់ក្នុងចំណោមព្រឹទ្ធបុរសល្បីល្បាញនៅលើពិភពលោក ។ លោកត្រូវបានគេជ្រើសតាំងឡើងធ្វើជាប្រធានាធិបតីប្រទេសអាមេរិកនៅ ឆ្នាំ១៨៦០, លោកជាសមាជិកគណបក្សសាធារណរដ្ឋ ដែលបានដឹកនាំប្រទេសធ្លាក់ចូលក្នុងសង្គ្រាមក្នុងស្រុករហូតដល់៤ ឆ្នាំ ។
ក្នុងរយៈពេលនោះគេមើលឃើញថា ប្រទេសជាតិហាក់ដូចជាគ្មានមេដឹកនាំ ឬគ្មានបទពិសោធន៍ដឹកនាំ ប៉ុន្តែដោយសារលក្ខណៈនិស្ស័យផ្ទាល់ខ្លួនញ៉ាំងឱ្យលោកប្រធានាធិបតីមាន ការទទួលខុសត្រូវខ្ពស់ និងបន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅ លោកក៏ត្រូវគេចាត់ទុកថា ជាមហាបុរសម្នាក់នៃប្រវត្តិសាស្ត្រសហរដ្ឋ ដូចលោកជក វ៉ាស៊ីងតោនដែរ ។ លោកបានតស៊ូយ៉ាងខ្លាំងក្លាដើម្បីរំដោះពួកទាសករស្បែកខ្មៅ និងណែនាំមនុស្សឱ្យចេះស្គាល់ពីសិទ្ធិសេរីភាពខ្លួនឯង ប៉ុន្តែសេចក្តីស្លាប់បាននាំរូបលោកទៅទាំងការងារមិនទាន់បានចប់ ស្រេចបាច់...។
ជីវិតយុវវ័យ
អាប្រាហាម លីនខូល កើតនៅថៃ្ង១២ កុម្ភៈ ឆ្នាំ១៨០៩ ក្នុងខ្ទមស្លឹកមួយក្បែរក្រុងហាដិន នៃរដ្ឋកេនថាក់គី (Kentucky) លោកមានបងស្រីម្នាក់ឈ្មោះសារ៉ា និងមានមាតាបិតាជាមនុស្សខ្វះការសិក្សា ។
នៅខែធ្នូ ឆ្នាំ១៨១៦ គ្រួសារទាំងមូលរបស់លោក ត្រូវបានផ្លាស់ទីលំនៅទៅរស់នៅតំបន់មួយនៃភាគនិរតីនៃអ៊ិនយ៉ាណា (Indiana) ដែលត្រូវប្រឈមនឹងការខ្វះខាតផ្ទះសម្បែង និងរងារខ្លាំង ប៉ុន្តែ លីនខូលក៏មាន សេចក្តីសុខនឹងជីវិតហាត់បាញ់សត្វ និងដេកយប់ស្តាប់សំឡេងគំរាមនៃសត្វសិង្ហពេលយប់ជ្រៅ ។ អាយុបាន ៨ឆ្នាំ គេក៏បានជួយធ្វើការឪពុកក្នុងរបរដាំដំណាំ គាត់ពូកែក្នុងការប្រើពូថៅ ប៉ុន្តែមិននិយមសម្លាប់សត្វ ឬ ស្ទូចត្រីទេ ។
ជីវិតដ៏សោកសៅបំផុតនៅពេលដែលលោកមានអាយុបាន៩ឆ្នាំ មាតាលោកក៏បានចែកឋានទៅ តមកបិតាក៏បានរៀបការនឹងស្ត្រីមេម៉ាយកូន៣ ដែលបានចិញ្ចឹមបីបាច់ថែរក្សាលោក រហូតបានក្លាយជាប្រធានាធិបតី ។
ការរៀនសូត្រនៅសាលាបានតិចតួចណាស់ ប៉ុន្តែគាត់ជាមនុស្សមានបទពិសោធន៍ច្រើន រហូតធ្វើឱ្យ គាត់បានរៀនចេះដឹងជាងការអាន សរសេរ ប៉ុន្តែអាស្រ័យដោយការព្យាយាម ថ្វីត្បិតមិនបានចូលសាលាមែន តែលោកឧស្សាហ៍ខ្ចីសៀវភៅផ្សេងៗមកអានរហូតក្លាយជាអ្នកពូកែខាង អក្សរសាស្ត្រអង់គ្លេស ។
នៅឆ្នាំ១៨៣០ បិតាបានផ្លាស់ទីលំនៅ ទៅរស់នៅក្នុងរដ្ឋអ៊ីលីណយ (Illinois) និងចង់ផ្លាស់ទៅទៀត ប៉ុន្តែ លីនខូល ដែលកាលណោះមានអាយុ២២ឆ្នាំ កម្ពស់១,៩៣ម៉ែត្រ មិនព្រមទៅតាម រួចក៏ចាប់ផ្តើមជីវិតដោយខ្លួនឯង ។
ដោយលោកជាមនុស្សមានទំនាក់ទំនងល្អ មានសេចក្តីស្មោះត្រង់ រួមទាំងពូកែនិទានរឿងផងនោះ ធ្វើឱ្យសង្គមនយោបាយទទួលស្គាល់លោក ទីបំផុតគាត់ក៏បានចុះឈ្មោះ ធ្វើជាសមាជិកសភានីតិបញ្ញត្តិរបស់រដ្ឋ ។ ប៉ុន្តែអាស្រ័យដោយលោករវល់ទៅធ្វើសង្គ្រាមជាមួយពួកឥណ្ឌា ស្បែកក្រហម ធ្វើឱ្យគ្មានពេលគ្រប់គ្រាន់ សម្រាប់ឃោសនារកសន្លឹកឆ្នោត ដូច្នេះលោកក៏ត្រូវចាញ់ជាលើកដំបូង ។ ឆ្នាំ១៨៣៤ បានចុះឈ្មោះជាថ្មីម្តងទៀត ហើយត្រូវបានគេជ្រើសតាំងនៅពេលអាយុបាន២៤ឆ្នាំ និងបានកាន់តំណែង៣ដងជាប់គ្នា ។
គាត់បានចាប់ផ្តើមរៀនច្បាប់នៅឆ្នាំ១៨៣៤ ដោយការខ្ចីសៀវភៅមកសិក្សាខ្លួនឯងនៅពេលទំនេរ រហូតបានប្រឡងជាប់នៅក្នុងរយៈពេល២ឆ្នាំមក ហើយបានក្លាយជាមេធាវី ។ នៅដើមឆ្នាំ១៨៣៧ លោកមានតួនាទីកាន់តែសំខាន់ឡើង រហូតត្រូវបានជ្រើសតាំងធ្វើជាអភិបាលរដ្ឋ ។
ក្នុងរយៈ២៤ឆ្នាំតមក ជីវិតរបស់លោកមិនបានក្លាយជាអ្នកមានធំដុំអ្វីទេ ប៉ុន្តែក៏មានជីវិតរស់នៅសប្បាយដែរ ។ គេចាត់ទុកលោកជាអ្នកច្បាប់ដ៏ល្អម្នាក់ ។
ជីវិតជាស្វាមី
លីនខូល បានរៀបការនៅឆ្នាំ១៨៤២ ជាមួយនាងម៉ារីថូត ដែលចេញពីត្រកូលដើមនៃអ្នកស្រុកកេនថាក់គីដូចគ្នា នាងជាមនុស្សឈ្លាសវៃរីករាយ ។ ទោះបីគេមានជីវិតក្រលំបាក ប៉ុន្តែគូស្នេហ៍របស់គេមាន សេចក្តីសុខជារហូតចាត់ទុកថា ជាស្រីគ្រប់លក្ខណ៍ចេះថ្នាក់ថ្នមប្តី ។ លីនខូល ទិញបានផ្ទះមួយខ្នងនៅរដ្ឋអ៊ីលីណយ នៅឆ្នាំ១៨៤៤ និងរស់នៅទីនេះរហូត ដល់ផ្លាស់ទីលំនៅទៅរស់នៅសេតវិមានក្រុងវ៉ាស៊ីងតោននាឆ្នាំ ១៨៦១ ។
គ្រួសារលីនខូល មានកូនប្រុស៤នាក់ កូនគាត់ម្នាក់មានឈ្មោះរ៉ូប៊ើត ធ្លាប់ធ្វើជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិករហូតដល់២នាក់ ។ គ្រួសារលោកជាមនុស្សអភ័ព្វណាស់ កូនប្រុសលោកម្នាក់ឈ្មោះអេវើត ស្លាប់ពេលអាយុ៤ឆ្នាំ កូនប្រុសឈ្មោះវីលៀម ស្លាប់នៅសេតវិមាន ពេលអាយុបាន១១ឆ្នាំ និងកូនប្រុសម្នាក់ទៀតស្លាប់នៅឆ្នាំ១៨៧១ ពេលអាយុបាន១៨ឆ្នាំ ។ លីនខូល ជាឪពុកដ៏ល្អនិងស្រឡាញ់ហួងហែងកូនណាស់ ប៉ុន្តែព្រោះតែតួនាទី និងការងារច្បាប់ ធ្វើឱ្យលោកត្រូវធ្វើដំណើរជារឿយៗ ទុកចោលឱ្យអ្នកនាងម៉ារី មើល ថែទាំអប់រំកូនដោយខ្លួនឯង ។
ការងារនយោបាយ
ក្នុងឋានៈជាអ្នកច្បាប់ ជាសមាជិកគណបក្ស លោកចាប់អារម្មណ៍បំផុតទៅលើការងារគមនាគមន៍ លោកមានគំនិតជួសជុលបង្កើតផ្លូវថ្នល់នានា លុះឆ្នាំ១៨៤៦ លោកត្រូវបានជ្រើសធ្វើជាអ្នកតំណាងគណបក្ស ។ បន្ទាប់ពីសង្គ្រាមជាមួយម៉ិកស៊ិកូជិតបានបញ្ចប់នៅឆ្នាំ១៨៤៧ លីនខូលក៏បានចូលមកទទួលមុខតំណែងដដែល ។ លីនខូលក៏ចាប់ផ្តើមវាយប្រហារទៅលើនយោបាយខាងការចម្បាំង និងសង្គ្រាមរបស់ប្រធានាធិបតីអាមេរិក ទី១១ ជេម ហ្វ្លក (James K. Flock) និងស្នើបញ្ឈប់ការមានទាសករនៅក្នុងរដ្ឋកូឡុំប៊ី ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំ នៃតំណែងជាអ្នកតំណាងគណបក្សលោកធ្វើមិនបានសម្រេចឡើយ ។ បន្ទាប់ពីបានជួយឃោសនារកសំឡេងឆ្នោតឱ្យប្រធានាធិបតីអាមេរិកឈ្មោះ Jachary Taylor មក គាត់ត្រូវបានគេស្នើឱ្យឡើងជាអភិបាលរដ្ឋ Oregon ប៉ុន្តែលោកបានបដិសេធរួចបន្តមុខរបរជាអ្នកច្បាប់បន្តទៅទៀត ។
៥ឆ្នាំក្រោយមកគឺនៅឆ្នាំ១៨៥៤ អាស្រ័យដោយមានចំណុចបែកបាក់ លីនខូល ក៏បានចូលមកប្រឡូក ការងារនយោបាយយ៉ាងពេញទំហឹង ។ នៅឆ្នាំ១៨៥៨ ជារយៈ ពេលដែលលោកចាប់ផ្តើមមានតួនាទីដ៏សំខាន់ ឡើងក្នុងការងារនយោបាយ លោកបានប្រឆាំងដាច់ខាតនូវអំពើជិះជាន់និងការមានទាសករ ។ ទៅណាមកណា លោកតែងបាននិយាយនិងទិតៀនចំពោះមនុស្សជំពូកនេះ មានគ្រាមួយនោះលោកបានថ្លែងចំពោះប្រជាជន អាមេរិកថា “ការមានទាសករនិងឈ្នួលលើទាសករ គឺកើតចេញអំពីសភាវគតិរបស់មនុស្ស ដែលមើលឃើញ តែប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងឃោរឃៅ ជាអំពើរារាំងដល់សិទ្ធិសេរីភាពរបស់មនុស្សទាំងពួងលើពិភពលោក” ។
គាត់ព្យាយាមតាំងខ្លួនជាអ្នកតំណាងឱ្យជនជាតិនិក្រូ ដែលភាគច្រើនធ្លាក់ខ្លួនជាទាសករ ប៉ុន្តែជោគជតារបស់គាត់នៅតែអាប់អួរដដែល ព្រោះគាត់ត្រូវចាញ់គូប្រកួតជាច្រើនលើកច្រើនសារ ទាំងការងារនយោបាយនិងជំនួញ អ៊ីចឹងហើយទើបប្រវត្តិសាស្ត្របានចារឹកទុកថា “លីនខូលជាជននយោបាយ ដែលមានជោគវាសនាអាក្រក់បំផុត ក្នុងបណ្តាអ្នកនយោបាយសម័យនោះ មិនថាគេធ្វើការងារ ឬជំនួញទាំងអស់ជួបតែបរាជ័យ” ។
ក្នុងឆ្នាំ១៨៦០ ចុងសម័យអាណត្តិប្រធានាធិបតីទី១៥ James Bookanand លោកត្រូវបានគេដាក់ ឈ្មោះចូលប្រកួតប្រជែងមុខតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ចៃដន្យអ្វីក៏ជួបនឹងគូប្រជែងចាស់ ដែលគាត់ធ្លាប់ចាញ់ គឺមកពីគណបក្សប្រជាធិបតេយ្យ ។ តែលើកនេះលោកទទួលបានជ័យជម្នះ ។ លោកក៏បានក្លាយជាប្រធានាធិបតីទី១៦ បន្តពីលោក James Bookanand ខណៈជាមួយគ្នានោះស្ថានការណ៍ក្នុងស្រុកកំពុងប្រេះឆាៈ រដ្ឋភាគខាងត្បូងមិនព្រមទទួលស្គាល់ប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ព្រោះលីនខូលធ្លាប់បាននិយាយថា ប្រសិនបើលោកជាប់ឆ្នោតលោកមិនអនុញ្ញាតឱ្យមានរបបទាសករទៀតឡើយ ។
ខណៈជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យ ដែលគាំទ្រដោយរដ្ឋភាគខាងត្បូង ដែលមានគម្រោងការទុកជាមុនហើយថា ប្រសិនបើលីនខូលឡើងធ្វើជាប្រធានាធិបតីរដ្ឋ South Carolina នឹងផ្តាច់ចេញពីសហរដ្ឋ ហើយរដ្ឋនេះកំពុងរង់ចាំឱកាសរួបរួមគ្នានៅភាគខាងត្បូងជាសហរដ្ឋមួយ ជាយូរមកហើយ ។ ពេលចេញលទ្ធផលដឹងពិតប្រាកដ សភារដ្ឋ South Carolina ក៏បានប្រជុំនិងប្រកាសភ្លាមថា “រដ្ឋSouth Carolina និងរដ្ឋផ្សេងៗទៀត នឹងផ្តាច់ខ្លួនចេញពីសហរដ្ឋអាមេរិកហើយ” ។ នៅថៃ្ងទី៨ខែកុម្ភៈឆ្នាំ១៨៦១ រដ្ឋភាគខាងត្បូងទាំងអស់ ក៏បានបង្កើតឡើងដោយមានរដ្ឋចំនួន៨ជាសមាជិក និងមានប្រធានាធិបតីរួមមួយ ។
ថៃ្ងទី៤ខែមីនាឆ្នាំ១៨៦១ ជាថៃ្ងដែលអាប្រាហ៊ីម លីនខូល ធ្វើពិធីទទួលតំណែងប្រធានាធិបតីទី១៦ នៃសហរដ្ឋ។ក្នុងសុន្ទរកថា ថ្លែងក្នុងឱកាសទទួលតំណែងនោះ លោកមិនព្រមទទួលស្គាល់ការបំបែកខ្លួនរបស់រដ្ឋទាំងនោះឡើយ ដោយចាត់ថាមិនស្របច្បាប់ ។
ថៃ្ងទី២ មេសា ឆ្នាំ១៨៦១ ស្នូរកាំភ្លើងធំគ្រាប់ដំបូង ចេញពីរដ្ឋាភិបាលភាគខាងជើង ចាប់ផ្តើមផ្លោងដាក់ទីក្រុងកំពង់ផែនៃរដ្ឋ South Carolina សំឡេងកាំភ្លើងផ្ទុះឡើងគ្រប់ជ្រុងទាំងអស់នៃទីក្រុង ។ យុវជន ទីក្រុងទាំងឡាយបានក្រោកឡើងកាន់អាវុធគ្រប់គ្នា កាលនោះរដ្ឋភាគខាងត្បូងដែលរួមគ្នា៨រដ្ឋនោះ គ្មាន នរណានឹកស្មានថា ធ្លាក់ចូលសភាពការណ៍បែបនេះឡើយ ពួកភាគខាងត្បូងមានកម្លាំងប្រមាណ៨០០.០០០ នាក់ ប៉ុន្តែពួករដ្ឋាភិបាលខាងជើងមានចំនួនច្រើនជាង ២-៣ដង នៃចំនួននោះ ជាពិសេសមានការចូលរួមរបស់ ពួកនិក្រូ ហើយតមកលោកអាប្រាហ៊ីម លីនខូល បានប្រកាសឱ្យពួកគេមានសេរីភាពនៅថៃ្ងទី១ ខែមករា ឆ្នាំ១៨៦៣ ។
រហូតដល់ថៃ្ងទី១៧ ខែមេសា ឆ្នាំ១៨៦១ ភាគីរដ្ឋភាគខាងត្បូងមានកម្លាំងបន្ថែមចំនួន៣រដ្ឋទៀត ។ សង្គ្រាមក្នុងស្រុករវាងរដ្ឋខាងជើងមានចំនួន២៣រដ្ឋ មានប្រជាជន២២លាននាក់ និងរដ្ឋខាងត្បូង១១រដ្ឋ មាន ប្រជាជនចំនួន ៩លាននាក់ មានសភាពកាន់តែធ្ងន់ធ្ងរឡើង ។ ពួកខាងជើងរបស់លីនខូល មានប្រៀបទាំង អាវុធយុទ្ធភ័ណ្ឌនិងស្បៀង ព្រោះតំបន់ភាគខាងជើង សម្បូរឧស្សាហកម្មជាង ខុសពីភាគខាងត្បូងជាជនបទ។
ទីបំផុតនៅថៃ្ងទី៩ ខែមករា ឆ្នាំ១៨៦៥ ពួកខាងត្បូងបានសុខចិត្តចាញ់សង្គ្រាម ។ សង្គ្រាមរវាងជាតិឯងនេះ ធ្វើឱ្យលោកអាប្រាហាម លីនខូល ត្រឡប់ក្លាយជាវរជនដ៏សំខាន់បំផុត ធ្វើឱ្យប្រជាជនទាំងមូល នឹកឃើញដល់បញ្ញាពិតប្រាកដ និងសេចក្តីប្រុងប្រយ័ត្នរបស់លោក ។ លោកបានលុបបំបាត់ពាក្យថា “ទាសៈ” ឱ្យចេញអស់ពីទឹកដីអាមេរិកបាន ប៉ុន្តែលោកមិនបានចាត់ទុកថា ជាអ្នកចម្បាំងដណ្តើមភាគខាងត្បូងឡើយ ។ គាត់មានឧត្តមគតិដ៏ក្លាហាន ក្នុងការគ្រប់គ្រងប្រទេសតាមគោលការណ៍ប្រជាធិប តេយ្យនិងទទួលការគាំទ្រពី ប្រជាជនយ៉ាងពេញលេញ អ៊ីចឹងហើយទើបលោកត្រូវបានតែងតាំងជា ប្រធានាធិបតីក្នុងអាណត្តិទី២ជាបន្តទៀត គឺចាប់ពីឆ្នាំ១៨៦៤ទៅ ។ ថៃ្ងទី១៣ ខែមេសា ឆ្នាំ១៨៦៥ នៅក្រុងវ៉ាស៊ីងតោនមានការប្រារឰធ្វើពិធី បុណ្យរំលឹកគុណដល់ជនពលីជីវិតរបស់មេទ័ពភាគខាងត្បូង និងជាថៃ្ងបុណ្យខួបកំណើតនៃការចង សម្ព័ន្ធបង្រួបបង្រួមគ្នាជាថ្មី ។ ថៃ្ងទី១៤ មេសា ស្អែកឡើង អាប្រាហាម លីនខូល បានកោះប្រជុំក្រុមរដ្ឋមន្ត្រីជាលើកចុងក្រោយ ហើយកិច្ចប្រជុំក៏បានអនុម័តឱ្យកងកម្លាំងភាគខាងជើងដកទ័ពចេញពី ភាគខាងត្បូង ។
នៅថៃ្ងទី១៤ មេសាដដែលនោះដែរ លោកលីនខូល បានអញ្ជើញទៅទស្សនាការសម្តែងសិល្បៈនៅ ទីក្រុងវ៉ាស៊ីងតោន ហើយក៏ត្រូវបានសិល្បករម្នាក់ឈ្មោះ ហ្សន វីល បូត (១៨៣៥-៦៥) បានលូនបាញ់ដោយ កាំភ្លើងចំសៀតផ្កា ខណៈគាត់កំពុងអង្គុយទស្សនា ។ ជនឧក្រិដ្ឋក្រោយពីបាញ់រួច ក៏រត់លោតចុះពីឆាកសម្តែង ។ លោកប្រធានាធិបតីមិនបានស្លាប់ក្នុងពេលនោះភ្លាមទេ លុះស្អែកឡើងបានស្លាប់ ។ ឃាតកត្រូវបានគេចាប់ និងបាញ់សម្លាប់ចោលនៅថៃ្ងទី១៥ មេសានោះ ។
សាកសពលោកលីនខូល ត្រូវបានគេយកទៅធ្វើពិធីបញ្ចុះនៅទីក្រុងស្ព្រីងហ្វី រដ្ឋអ៊ីលីណយ នៅថៃ្ងទី៤ ខែឧសភា ឆ្នាំ១៨៦៥ និងសង់វិមានអនុស្សាវរីយ៍មួយតាំងរូបលោកសង្ហារនៅកណ្តាលទីក្រុងវ៉ា ស៊ីងតោន ។ រូបលោកក៏មានផ្តិតនៅក្នុងរូបិយវត្ថុអាមេរិកដែរ ។
មរណភាពលោកប្រធានាធិបតី ក្នុងខណៈកាន់តំណែង តាមច្បាប់បោះឆ្នោតគេបានជ្រើសរើសលោក អនុប្រធានាធិបតីឱ្យឡើងមកជំនួស និងដឹកនាំឱ្យគ្រប់មួយអាណត្តិ ។ អ្នកដែលឡើងបន្តពីលោកលីនខូល គឺ ប្រធានាធិបតី Andrew Johnson ។
សោកនាដកម្មបានបញ្ចប់ព្រមទាំងបន្សល់នូវជ័យជម្នះទុកឱ្យជំនាន់ក្រោយ គឺការបង្រួបបង្រួមជាតិតែមួយ និងមានឥស្សរភាពគ្មានទាសករ ៕
ប្រភព៖ CEN

0 comments:
Post a Comment