Latest Posts

Sunday, October 18, 2015

Adonis Golden Ratio System


More information please click here:
Will this program make me look like a bodybuilder?
AGR is designed for men who have the goal of both burning fat and building muscle for a natural strong fit look. It's the look of a lean fitness model with a beach ready body vs a bulky heavy bodybuilder.
How Does It Work?
AGR utilizes unique diet and exercise strategies designed to help optimize the male metabolism, facilitate healthy weight loss and preserve lean muscle mass. AGR customizes these unique diet and exercise strategies to the man as an individual based on his current lifestyle, goals, measurements, personal food preferences, his training history and exercise capabilities in order to help maximize results. Custom nutritional software, meal plans and instructional training videos are all included as part of a distinct four phase plan AGR uses to help men lose weight and get into tip-top shape which can learn about in detail here.
Can I do this program if I've never worked out before?
Yes the AGR program can accommodate all fitness levels from a total beginner up to the most advanced person. The system is based on customization so it's designed to give you a program recommendation based on your current fitness level whatever it may be.
How long before I see results?
Individual results may vary.
If I have specific food restrictions, can I still use this program?
Yes the nutrition guidelines accommodate all food preferences including vegetarians, gluten, nuts, dairy and other specific food sensitivities. There is built in flexibility and customization for this exact reason.
How long will this offer be available?
Our best advice is to take advantage of this limited time offer now so that you get our guaranteed lowest rate and so that you don't lose access to our very special limited time bonus of Immersion which is an interactive community designed to improve your overall experience and results with the program.
What if it doesn't work for me?
If you're not 100% happy with the program for any reason whatsoever send us an email within 60 days of your purchase and you'll receive a 100% refund no questions asked.
How do I know it's safe to use my credit card online?
Credit card security is extremely important to us. That's why we've partnered up with Clickbank to handle all of your billing using their secure socket layer, 128 bit encryption. Frankly, your credit card data is safer making an online purchase through our secure site than it is using it to pay for gas or buy food at a restaurant. So feel comfortable knowing your transaction is 100% completely protected from fraud.

Friday, October 9, 2015

តើពិតជាមានរូបសត្វប្រើសនៅអង្គរវត្ដមែនដែរទេ?

ចម្លាក់នៅជញ្ជាំងថែវនៃប្រាសាទអង្គរវត្ដ
ដើម្បីជ្រាបច្បាស់ថាមានឬមិនមាននោះ គឺមានតែយើងទាំងអស់គ្នាទៅទស្សនាទីនោះដោយផ្ទាល់ហើយទើបដឹង សូម្បីតែខ្ញុំជាអ្នកសរសេរប្លុកនេះក៏មិនទាន់បានដឹងផង។ តែក៏សប្បាយចិត្តបន្តិចដែរដែលបានដឹងថានៅទីនោះមានរូបបែបនេះ ហើយក៏អរគុណដែលពួកគាត់បានថតមកចែករំលែកគ្នាបែបនេះ។
អ្នកថត៖ លោក កាន់ ចាន់ដារ៉ា

ប្រភពៈhttps://phumisrukkhmer.wordpress.com/

តើលោកBRAHAM LINCOLN ពិតជាមានជីវិតជូចត់បែបនេះមែនឬ?


អា​ប្រា​ហាម លីន​ខូ​ល (Abraham Lincoln) ជា​ព្រឹទ្ធបុរស​ម្នាក់​ក្នុងចំណោម​ព្រឹទ្ធបុរស​ល្បីល្បាញ​នៅលើ​ពិភពលោក ។ លោក​ត្រូវបាន​គេ​ជ្រើសតាំងឡើង​ធ្វើជា​ប្រធានាធិបតី​ប្រទេស​អាមេរិក​នៅ ឆ្នាំ​១៨៦០, លោក​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ដឹកនាំ​ប្រទេស​ធ្លាក់​ចូលក្នុង​សង្គ្រាម​ក្នុងស្រុក​រហូតដល់​៤ ឆ្នាំ ។

ក្នុង​រយៈពេល​នោះគេ​មើលឃើញថា ប្រទេសជាតិ​ហាក់ដូចជា​គ្មាន​មេដឹកនាំ ឬ​គ្មាន​បទពិសោធន៍​ដឹកនាំ ប៉ុន្តែ​ដោយសារ​លក្ខណៈ​និស្ស័យ​ផ្ទាល់ខ្លួន​ញ៉ាំងឱ្យ​លោក​ប្រធានាធិបតី​មាន ការទទួលខុសត្រូវ​ខ្ពស់ និង​បន្ទាប់ពី​សង្គ្រាម​បាន​បញ្ចប់ទៅ លោក​ក៏​ត្រូវគេ​ចាត់ទុកថា ជា​មហា​បុរស​ម្នាក់​នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋ ដូច​លោក​ជក វ៉ា​ស៊ី​ង​តោន​ដែរ ។ លោក​បាន​តស៊ូ​យ៉ាងខ្លាំង​ក្លា​ដើម្បី​រំដោះ​ពួក​ទាសករ​ស្បែក​ខ្មៅ និង​ណែនាំ​មនុស្ស​ឱ្យ​ចេះ​ស្គា​ល់ពី​សិទ្ធិសេរីភាព​ខ្លួនឯង ប៉ុន្តែ​សេចក្តីស្លាប់​បាន​នាំ​រូបលោក​ទៅ​ទាំង​ការងារ​មិនទាន់បាន​ចប់ ស្រេចបាច់​...​។​


ជីវិត​យុវវ័យ​
អា​ប្រា​ហាម លីន​ខូ​ល កើត​នៅ​ថៃ្ង​១២ កុម្ភៈ ឆ្នាំ​១៨០៩ ក្នុង​ខ្ទម​ស្លឹក​មួយ​ក្បែរ​ក្រុង​ហា​ដិ​ន នៃ​រដ្ឋ​កេ​ន​ថាក់​គី (Kentucky) លោក​មាន​បងស្រី​ម្នាក់​ឈ្មោះ​សា​រ៉ា និង​មាន​មាតាបិតា​ជាម​នុស្ស​ខ្វះ​ការសិក្សា ។​
        នៅ​ខែធ្នូ ឆ្នាំ​១៨១៦ គ្រួសារ​ទាំងមូល​របស់​លោក ត្រូវបាន​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​តំបន់​មួយ​នៃ​ភាគ​និរតី​នៃ​អ៊ិន​យ៉ាណា (Indiana) ដែល​ត្រូវ​ប្រឈម​នឹង​ការខ្វះខាត​ផ្ទះសម្បែង និងរ​ងារ​ខ្លាំង ប៉ុន្តែ លីន​ខូ​ល​ក៏មាន សេចក្តីសុខ​នឹង​ជីវិត​ហាត់​បាញ់​សត្វ និង​ដេក​យប់​ស្តាប់​សំឡេង​គំរាម​នៃ​សត្វ​សិង្ហ​ពេលយប់​ជ្រៅ ។ អាយុ​បាន ៨​ឆ្នាំ គេ​ក៏បាន​ជួយ​ធ្វើការ​ឪពុក​ក្នុង​របរ​ដាំ​ដំណាំ គាត់​ពូកែ​ក្នុងការ​ប្រើ​ពូថៅ ប៉ុន្តែ​មិន​និយម​សម្លាប់សត្វ ឬ ស្ទូចត្រី​ទេ ។​

        ជីវិត​ដ៏​សោកសៅ​បំផុត​នៅពេលដែល​លោក​មាន​អាយុ​បាន​៩​ឆ្នាំ មាតា​លោក​ក៏បាន​ចែក​ឋាន​ទៅ ត​មក​បិតា​ក៏បាន​រៀបការ​នឹង​ស្ត្រី​មេម៉ាយ​កូន​៣ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​លោក រហូត​បាន​ក្លាយជា​ប្រធានាធិបតី ។​
         ការរៀនសូត្រ​នៅ​សាលា​បាន​តិចតួច​ណាស់ ប៉ុន្តែ​គាត់​ជា​មនុស្ស​មានបទពិសោធន៍​ច្រើន រហូត​ធ្វើឱ្យ គាត់​បាន​រៀន​ចេះដឹង​ជាង​ការអាន សរសេរ ប៉ុន្តែ​អាស្រ័យ​ដោយ​ការព្យាយាម ថ្វី​ត្បិត​មិនបាន​ចូល​សាលា​មែន តែ​លោក​ឧស្សាហ៍​ខ្ចី​សៀវភៅ​ផ្សេងៗ​មក​អាន​រហូត​ក្លាយជា​អ្នក​ពូកែ​ខាង អក្សរសាស្ត្រ​អង់គ្លេស ។​

        នៅ​ឆ្នាំ​១៨៣០ បិតា​បាន​ផ្លាស់​ទីលំនៅ ទៅ​រស់នៅក្នុង​រដ្ឋ​អ៊ី​លីណ​យ (Illinois) និង​ចង់​ផ្លាស់​ទៅទៀត ប៉ុន្តែ លីន​ខូ​ល ដែល​កាលណោះ​មាន​អាយុ​២២​ឆ្នាំ កម្ពស់​១,៩៣​ម៉ែត្រ មិន​ព្រម​ទៅតាម រួច​ក៏​ចាប់ផ្តើម​ជីវិត​ដោយ​ខ្លួនឯង ។​
    ដោយ​លោក​ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អ មាន​សេចក្តី​ស្មោះត្រង់ រួមទាំង​ពូកែ​និទានរឿង​ផង​នោះ ធ្វើឱ្យ​សង្គម​នយោបាយ​ទទួលស្គាល់​លោក ទីបំផុត​គាត់​ក៏បាន​ចុះឈ្មោះ ធ្វើជា​សមាជិកសភា​នីតិបញ្ញត្តិ​របស់​រដ្ឋ ។ ប៉ុន្តែ​អាស្រ័យ​ដោយ​លោក​រវល់​ទៅធ្វើ​សង្គ្រាម​ជាមួយ​ពួក​ឥណ្ឌា ស្បែក​ក្រហម ធ្វើឱ្យ​គ្មាន​ពេល​គ្រប់គ្រាន់ សម្រាប់​ឃោសនា​រក​សន្លឹកឆ្នោត ដូច្នេះ​លោក​ក៏ត្រូវ​ចាញ់​ជា​លើកដំបូង ។ ឆ្នាំ​១៨៣៤ បាន​ចុះឈ្មោះ​ជាថ្មី​ម្តងទៀត ហើយ​ត្រូវបាន​គេ​ជ្រើសតាំង​នៅពេល​អាយុ​បាន​២៤​ឆ្នាំ និង​បាន​កាន់តំណែង​៣​ដង​ជាប់​គ្នា ។​

        គាត់​បានចាប់ផ្តើម​រៀន​ច្បាប់​នៅ​ឆ្នាំ​១៨៣៤ ដោយ​ការខ្ចី​សៀវភៅ​មក​សិក្សា​ខ្លួនឯង​នៅពេល​ទំនេរ រហូត​បាន​ប្រឡង​ជាប់​នៅក្នុង​រយៈពេល​២​ឆ្នាំ​មក ហើយ​បាន​ក្លាយជា​មេធាវី ។ នៅ​ដើមឆ្នាំ​១៨៣៧ លោក​មាន​តួនាទី​កាន់តែ​សំខាន់​ឡើង រហូត​ត្រូវបាន​ជ្រើសតាំង​ធ្វើជា​អភិបាលរដ្ឋ ។​
    ក្នុង​រយៈ​២៤​ឆ្នាំ​តម​ក ជីវិត​របស់លោក​មិនបាន​ក្លាយជា​អ្នកមាន​ធំដុំ​អ្វី​ទេ ប៉ុន្តែ​ក៏មាន​ជីវិត​រស់នៅ​សប្បាយ​ដែរ ។ គេ​ចាត់ទុក​លោក​ជា​អ្នកច្បាប់​ដ៏​ល្អ​ម្នាក់ ។​

            ជីវិត​ជា​ស្វាមី​
         លីន​ខូ​ល  បាន​រៀបការ​នៅ​ឆ្នាំ​១៨៤២ ជាមួយ​នាង​ម៉ា​រី​ថូត ដែល​ចេញពី​ត្រកូល​ដើម​នៃ​អ្នកស្រុក​កេ​ន​ថាក់​គី​ដូចគ្នា នាង​ជាម​នុស្ស​ឈ្លាសវៃ​រីករាយ ។ ទោះបី​គេ​មានជីវិត​ក្រលំបាក ប៉ុន្តែ​គូស្នេហ៍​របស់គេ​មាន សេចក្តីសុខ​ជា​រហូត​ចាត់ទុកថា ជា​ស្រី​គ្រប់លក្ខណ៍​ចេះ​ថ្នាក់ថ្នម​ប្តី ។ លីន​ខូ​ល ទិញ​បាន​ផ្ទះមួយ​ខ្នង​នៅ​រដ្ឋ​អ៊ី​លីណ​យ នៅ​ឆ្នាំ​១៨៤៤  និង​រស់នៅ​ទីនេះ​រហូត ដល់​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ​សេត​វិមាន​ក្រុង​វ៉ា​ស៊ី​ង​តោន​នា​ឆ្នាំ ១៨៦១ ។​

        គ្រួសារ​លីន​ខូ​ល មានកូន​ប្រុស​៤​នាក់ កូន​គាត់​ម្នាក់​មានឈ្មោះ​រ៉ូ​ប៊ើ​ត ធ្លាប់​ធ្វើជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អាមេរិក​រហូតដល់​២​នាក់ ។ គ្រួសារ​លោក​ជាម​នុស្ស​អភ័ព្វ​ណាស់ កូនប្រុស​លោក​ម្នាក់​ឈ្មោះ​អេ​វើត ស្លាប់​ពេល​អាយុ​៤​ឆ្នាំ កូនប្រុស​ឈ្មោះ​វីលៀម ស្លាប់​នៅ​សេត​វិមាន ពេល​អាយុ​បាន​១១​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​ស្លាប់​នៅ​ឆ្នាំ​១៨៧១ ពេល​អាយុ​បាន​១៨​ឆ្នាំ ។ លីន​ខូ​ល ជា​ឪពុក​ដ៏​ល្អ​និង​ស្រឡាញ់​ហួងហែង​កូន​ណាស់ ប៉ុន្តែ​ព្រោះតែ​តួនាទី និង​ការងារ​ច្បាប់ ធ្វើឱ្យ​លោក​ត្រូវធ្វើ​ដំណើរ​ជារឿយៗ ទុកចោល​ឱ្យ​អ្នកនាង​ម៉ា​រី មើល ថែទាំ​អប់រំ​កូន​ដោយ​ខ្លួនឯង ។​

            ការងារ​នយោបាយ​
         ក្នុងឋានៈ​ជា​អ្នកច្បាប់ ជា​សមាជិក​គណបក្ស លោក​ចាប់អារម្មណ៍​បំផុត​ទៅលើ​ការងារ​គមនាគមន៍ លោក​មានគំនិត​ជួសជុល​បង្កើត​ផ្លូវថ្នល់​នានា លុះ​ឆ្នាំ​១៨៤៦ លោក​ត្រូវបាន​ជ្រើស​ធ្វើជា​អ្នកតំណាង​គណបក្ស ។ បន្ទាប់ពី​សង្គ្រាម​ជាមួយ​ម៉ិ​ក​ស៊ិ​កូ​ជិត​បានបញ្ចប់​នៅ​ឆ្នាំ​១៨៤៧ លីន​ខូ​ល​ក៏បាន​ចូលមក​ទទួល​មុខតំណែង​ដដែល ។ លីន​ខូ​ល​ក៏​ចាប់ផ្តើម​វាយប្រហារ​ទៅលើ​នយោបាយ​ខាង​ការ​ចម្បាំង និង​សង្គ្រាម​របស់​ប្រធានាធិបតី​អាមេរិក ទី​១១ ជេ​ម ហ្វ្ល​ក (James K. Flock) និង​ស្នើ​បញ្ឈប់​ការ​មាន​ទាសករ​នៅក្នុង​រដ្ឋ​កូ​ឡុំ​ប៊ី ប៉ុន្តែ​ក្នុង​រយៈពេល ២​ឆ្នាំ នៃ​តំណែង​ជា​អ្នកតំណាង​គណបក្ស​លោក​ធ្វើ​មិនបាន​សម្រេច​ឡើយ ។ បន្ទាប់ពី​បាន​ជួយ​ឃោសនា​រក​សំឡេងឆ្នោត​ឱ្យ​ប្រធានាធិបតី​អាមេរិក​ឈ្មោះ Jachary Taylor មក គាត់​ត្រូវបាន​គេ​ស្នើឱ្យ​ឡើងជា​អភិបាលរដ្ឋ Oregon ប៉ុន្តែ​លោក​បាន​បដិសេធ​រួច​បន្ត​មុខរបរ​ជា​អ្នកច្បាប់​បន្តទៅទៀត ។​

         ៥​ឆ្នាំ​ក្រោយមក​គឺ​នៅ​ឆ្នាំ​១៨៥៤ អាស្រ័យ​ដោយមាន​ចំណុច​បែកបាក់ លីន​ខូ​ល ក៏បាន​ចូលមក​ប្រឡូក ការងារ​នយោបាយ​យ៉ាង​ពេញទំហឹង ។ នៅ​ឆ្នាំ​១៨៥៨ ជា​រយៈ ពេលដែល​លោក​ចាប់ផ្តើម​មាន​តួនាទី​ដ៏​សំខាន់ ឡើង​ក្នុង​ការងារ​នយោបាយ លោក​បាន​ប្រឆាំង​ដាច់ខាត​នូវ​អំពើ​ជិះជាន់​និង​ការ​មាន​ទាសករ ។ ទៅណា​មក​ណា លោក​តែង​បាន​និយាយ​និង​ទិតៀន​ចំពោះ​មនុស្ស​ជំពូក​នេះ មាន​គ្រាមួយ​នោះ​លោក​បាន​ថ្លែង​ចំពោះ​ប្រជាជន អាមេរិក​ថា “​ការ​មាន​ទាសករ​និង​ឈ្នួល​លើ​ទាសករ គឺ​កើតចេញ​អំពី​សភាវគតិ​របស់​ម​នុស្ស ដែល​មើលឃើញ តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ឃោរឃៅ ជា​អំពើ​រារាំង​ដល់​សិទ្ធិសេរីភាព​របស់​មនុស្ស​ទាំងពួង​លើ​ពិភពលោក​” ។​

     គាត់​ព្យាយាម​តាំងខ្លួន​ជា​អ្នក​តំណាងឱ្យ​ជនជាតិ​និ​ក្រូ ដែល​ភាគច្រើន​ធ្លាក់ខ្លួន​ជា​ទាសករ ប៉ុន្តែ​ជោគជតា​របស់គាត់​នៅតែ​អាប់អួរ​ដដែល ព្រោះ​គាត់​ត្រូវ​ចាញ់​គូប្រកួត​ជាច្រើនលើក​ច្រើនសារ ទាំង​ការងារ​នយោបាយ​និង​ជំនួញ អ៊ីចឹង​ហើយ​ទើប​ប្រវត្តិសាស្ត្រ​បាន​ចារឹក​ទុក​ថា “​លីន​ខូ​ល​ជា​ជន​នយោបាយ ដែលមាន​ជោគវាសនា​អាក្រក់​បំផុត ក្នុង​បណ្តា​អ្នកនយោបាយ​សម័យ​នោះ មិន​ថា​គេ​ធ្វើ​ការងារ ឬ​ជំនួញ​ទាំងអស់​ជួបតែ​បរាជ័យ​” ។​

        ក្នុង​ឆ្នាំ​១៨៦០ ចុង​សម័យ​អាណត្តិ​ប្រធានាធិបតី​ទី​១៥ James Bookanand លោក​ត្រូវបាន​គេ​ដាក់ ឈ្មោះ​ចូល​ប្រកួតប្រជែង​មុខតំណែង​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ ចៃដន្យ​អ្វី​ក៏​ជួបនឹង​គូប្រជែង​ចាស់ ដែល​គាត់​ធ្លាប់​ចាញ់ គឺ​មកពី​គណបក្ស​ប្រជាធិបតេយ្យ ។ តែ​លើក​នេះ​លោក​ទទួលបាន​ជ័យជម្នះ ។  លោក​ក៏បាន​ក្លាយជា​ប្រធានាធិបតី​ទី​១៦ បន្ត​ពី​លោក James Bookanand ខណៈ​ជាមួយគ្នា​នោះ​ស្ថានការណ៍​ក្នុងស្រុក​កំពុង​ប្រេះឆាៈ រដ្ឋ​ភាគខាងត្បូង​មិន​ព្រម​ទទួលស្គាល់​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ ព្រោះ​លីន​ខូ​ល​ធ្លាប់បាន​និយាយថា ប្រសិនបើ​លោក​ជាប់ឆ្នោត​លោក​មិន​អនុញ្ញាត​ឱ្យមាន​របប​ទាសករ​ទៀតឡើយ ។​

         ខណៈ​ជាមួយគ្នានេះ គណបក្ស​ប្រជាធិបតេយ្យ ដែល​គាំទ្រ​ដោយ​រដ្ឋ​ភាគខាងត្បូង ដែលមាន​គម្រោងការ​ទុកជាមុន​ហើយ​ថា ប្រសិនបើ​លីន​ខូ​ល​ឡើង​ធ្វើជា​ប្រធានាធិបតី​រដ្ឋ South Carolina នឹង​ផ្តាច់​ចេញពី​សហរដ្ឋ ហើយ​រដ្ឋ​នេះ​កំពុង​រង់ចាំ​ឱកាស​រួបរួមគ្នា​នៅ​ភាគខាងត្បូង​ជា​សហរដ្ឋ​មួយ ជា​យូរ​មកហើយ ។ ពេលចេញ​លទ្ធផល​ដឹង​ពិតប្រាកដ សភា​រដ្ឋ South Carolina  ក៏បាន​ប្រជុំ​និង​ប្រកាស​ភ្លាម​ថា “​រដ្ឋ​South Carolina  និង​រដ្ឋ​ផ្សេងៗ​ទៀត នឹង​ផ្តាច់ខ្លួន​ចេញពី​សហរដ្ឋអាមេរិក​ហើយ​” ។ នៅ​ថៃ្ង​ទី​៨​ខែកុម្ភៈ​ឆ្នាំ​១៨៦១ រដ្ឋ​ភាគខាងត្បូង​ទាំងអស់ ក៏បាន​បង្កើតឡើង​ដោយមាន​រដ្ឋ​ចំនួន​៨​ជា​សមាជិក និង​មាន​ប្រធានាធិបតី​រួមមួយ ។​

    ថៃ្ង​ទី​៤​ខែមីនា​ឆ្នាំ​១៨៦១ ជា​ថៃ្ង​ដែល​អា​ប្រា​ហ៊ីម លីន​ខូ​ល ធ្វើ​ពិធី​ទទួល​តំណែង​ប្រធានាធិបតី​ទី​១៦ នៃ​សហរដ្ឋ​។​ក្នុង​សុន្ទរកថា ថ្លែង​ក្នុងឱកាស​ទទួល​តំណែង​នោះ លោក​មិន​ព្រម​ទទួលស្គាល់​ការ​បំបែក​ខ្លួន​របស់​រដ្ឋ​ទាំង​នោះឡើយ ដោយ​ចាត់​ថា​មិន​ស្របច្បាប់ ។​

    ថៃ្ង​ទី​២ មេសា ឆ្នាំ​១៨៦១ ស្នូរ​កាំភ្លើង​ធំ​គ្រាប់​ដំបូង ចេញពី​រដ្ឋាភិបាល​ភាគ​ខាងជើង ចាប់ផ្តើម​ផ្លោង​ដាក់​ទីក្រុង​កំពង់ផែ​នៃ​រដ្ឋ South Carolina  សំឡេង​កាំភ្លើង​ផ្ទុះឡើង​គ្រប់​ជ្រុង​ទាំង​អស់នៃ​ទីក្រុង ។ យុវជន ទីក្រុង​ទាំងឡាយ​បាន​ក្រោក​ឡើងកាន់​អាវុធ​គ្រប់គ្នា កាលនោះ​រដ្ឋ​ភាគខាងត្បូង​ដែល​រួមគ្នា​៨​រដ្ឋ​នោះ គ្មាន នរណា​នឹកស្មានថា ធ្លាក់ចូល​សភាពការណ៍​បែបនេះ​ឡើយ ពួក​ភាគខាងត្បូង​មាន​កម្លាំង​ប្រមាណ​៨០០.០០០ នាក់ ប៉ុន្តែ​ពួក​រដ្ឋាភិបាល​ខាងជើង​មាន​ចំនួន​ច្រើនជាង ២-៣​ដង នៃ​ចំនួន​នោះ ជាពិសេស​មានការ​ចូល​រួម​របស់ ពួក​និ​ក្រូ ហើយ​តម​កលោក​អា​ប្រា​ហ៊ីម លីន​ខូ​ល បានប្រកាស​ឱ្យ​ពួកគេ​មាន​សេរីភាព​នៅ​ថៃ្ង​ទី​១ ខែមករា ឆ្នាំ​១៨៦៣ ។​

         រហូតដល់​ថៃ្ង​ទី​១៧ ខែមេសា ឆ្នាំ​១៨៦១ ភាគី​រដ្ឋ​ភាគខាងត្បូង​មាន​កម្លាំង​បន្ថែមចំនួន​៣​រដ្ឋ​ទៀត ។ សង្គ្រាម​ក្នុងស្រុក​រវាង​រដ្ឋ​ខាងជើង​មាន​ចំនួន​២៣​រដ្ឋ មាន​ប្រជាជន​២២​លាន​នាក់ និង​រដ្ឋ​ខាងត្បូង​១១​រដ្ឋ មាន ប្រជាជន​ចំនួន ៩​លាន​នាក់ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ។ ពួក​ខាងជើង​របស់​លីន​ខូ​ល មានប្រៀប​ទាំង អាវុធ​យុទ្ធ​ភ័​ណ្ឌ​និង​ស្បៀង ព្រោះ​តំបន់​ភាគ​ខាងជើង សម្បូរ​ឧស្សាហកម្ម​ជាង ខុសពី​ភាគខាងត្បូង​ជា​ជនបទ​។​

        ទីបំផុត​នៅ​ថៃ្ង​ទី​៩ ខែមករា ឆ្នាំ​១៨៦៥ ពួក​ខាងត្បូង​បាន​សុខចិត្ត​ចាញ់​សង្គ្រាម ។ សង្គ្រាម​រវាង​ជាតិ​ឯង​នេះ ធ្វើឱ្យ​លោក​អា​ប្រា​ហាម លីន​ខូ​ល ត្រឡប់​ក្លាយជា​វរជន​ដ៏​សំខាន់បំផុត ធ្វើឱ្យ​ប្រជាជន​ទាំងមូល នឹកឃើញ​ដល់​បញ្ញា​ពិតប្រាកដ និង​សេចក្តី​ប្រុងប្រយ័ត្ន​របស់លោក ។ លោក​បាន​លុបបំបាត់​ពាក្យ​ថា “​ទាសៈ​” ឱ្យចេញ​អស់ពី​ទឹកដី​អាមេរិក​បាន ប៉ុន្តែ​លោក​មិនបាន​ចាត់ទុកថា ជា​អ្នក​ចម្បាំង​ដណ្តើម​ភាគខាងត្បូង​ឡើយ ។ គាត់​មាន​ឧ​ត្ត​ម​គតិ​ដ៏​ក្លាហាន ក្នុងការ​គ្រប់គ្រង​ប្រទេស​តាម​គោលការណ៍​ប្រជា​ធិ​ប តេ​យ្យ​និង​ទទួល​ការគាំទ្រ​ពី ប្រជាជន​យ៉ាង​ពេញលេញ អ៊ីចឹង​ហើយ​ទើប​លោក​ត្រូវបានតែងតាំង​ជា ប្រធានាធិបតី​ក្នុង​អាណត្តិ​ទី​២​ជា​បន្តទៀត គឺ​ចាប់ពី​ឆ្នាំ​១៨៦៤​ទៅ ។ ថៃ្ង​ទី​១៣ ខែមេសា ឆ្នាំ​១៨៦៥ នៅ​ក្រុង​វ៉ា​ស៊ី​ង​តោន​មានការ​ប្រារឰធ្វើ​ពិធី បុណ្យ​រំលឹក​គុណ​ដល់​ជន​ពលី​ជីវិត​របស់​មេទ័ព​ភាគខាងត្បូង និង​ជា​ថៃ្ង​បុណ្យខួបកំណើត​នៃ​ការចង សម្ព័ន្ធ​បង្រួបបង្រួម​គ្នា​ជាថ្មី ។ ថៃ្ង​ទី​១៤ មេសា ស្អែក​ឡើង អា​ប្រា​ហាម លីន​ខូ​ល បាន​កោះប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ជា​លើកចុងក្រោយ ហើយ​កិច្ចប្រជុំ​ក៏បាន​អនុម័ត​ឱ្យ​កងកម្លាំង​ភាគ​ខាងជើង​ដកទ័ព​ចេញពី ភាគខាងត្បូង ។​

    នៅ​ថៃ្ង​ទី​១៤ មេសា​ដដែល​នោះដែរ លោក​លីន​ខូ​ល បាន​អញ្ជើញ​ទៅ​ទស្សនា​ការសម្តែង​សិល្បៈ​នៅ ទីក្រុង​វ៉ា​ស៊ី​ង​តោន ហើយក៏​ត្រូវបាន​សិល្បករ​ម្នាក់​ឈ្មោះ ហ្សន វី​ល បូត (១៨៣៥-៦៥) បាន​លូន​បាញ់​ដោយ កាំភ្លើង​ចំ​សៀតផ្កា ខណៈ​គាត់​កំពុង​អង្គុយ​ទស្សនា ។ ជនឧក្រិដ្ឋ​ក្រោយពី​បាញ់​រួច ក៏រ​ត់លោត​ចុះ​ពី​ឆាក​សម្តែង ។ លោក​ប្រធានាធិបតី​មិនបាន​ស្លាប់​ក្នុងពេលនោះ​ភ្លាម​ទេ លុះ​ស្អែក​ឡើង​បាន​ស្លាប់ ។ ឃាតក​ត្រូវបាន​គេ​ចាប់ និង​បាញ់​សម្លាប់ចោល​នៅ​ថៃ្ង​ទី​១៥ មេសា​នោះ ។​

     សាកសព​លោក​លីន​ខូ​ល ត្រូវបាន​គេ​យកទៅ​ធ្វើ​ពិធី​បញ្ចុះ​នៅ​ទីក្រុង​ស្ព្រី​ង​ហ្វី រដ្ឋ​អ៊ី​លីណ​យ នៅ​ថៃ្ង​ទី​៤ ខែឧសភា ឆ្នាំ​១៨៦៥ និង​សង់​វិមាន​អនុស្សាវរីយ៍​មួយ​តាំង​រូបលោក​សង្ហារ​នៅ​កណ្តាល​ទីក្រុង​វ៉ា ស៊ី​ង​តោន ។ រូបលោក​ក៏មាន​ផ្តិត​នៅក្នុង​រូបិយវត្ថុ​អាមេរិក​ដែរ ។​
     មរណភាព​លោក​ប្រធានាធិបតី ក្នុងខណៈ​កាន់តំណែង តាមច្បាប់​បោះឆ្នោត​គេ​បានជ្រើសរើស​លោក អនុ​ប្រធានាធិបតី​ឱ្យ​ឡើងមក​ជំនួស និង​ដឹក​នាំឱ្យ​គ្រប់​មួយ​អាណត្តិ ។ អ្នក​ដែល​ឡើង​បន្ត​ពី​លោក​លីន​ខូ​ល គឺ ប្រធានាធិបតី Andrew Johnson ។​
     សោកនាដកម្ម​បានបញ្ចប់​ព្រមទាំង​បន្សល់​នូវ​ជ័យជម្នះ​ទុកឱ្យ​ជំនាន់​ក្រោយ គឺ​ការបង្រួបបង្រួម​ជាតិ​តែមួយ និង​មាន​ឥស្សរភាព​គ្មាន​ទាសករ ៕

ប្រភព៖ CEN






Thursday, October 8, 2015

ទស្សនៈវិទូសូក្រាត (៤៦៩-៣៩៩ មុន គ.ស)




១.សេចក្តីផ្តើមៈ ទស្សនវិជ្ជាជាអ្វី? ទស្សនវិជ្ជា មកពីពាក្យ “ទស្សនៈ (គំនិត ឫលទ្ធិ ឫការយល់ឃើញ) + វិជ្ជា (ការសិក្សា)”មានន័យថាការសិក្សាអំពីគំនិត លទ្ធិ ឫការយល់ឃើញរបស់មនុស្ស។ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពន្យល់ថា៖ ទស្សនវិជ្ជា ន.(បា.) វិជ្ជាដែលកើតឡើង ដោយទស្សនៈវិទ្យាសាស្ត្រ ចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឫអំពីជីវិតនៃមនុស្ស និងសត្វ។( ) ទស្សនវិជ្ជា ត្រូវនឹងពាក្យ philosophy ក្នុងភាសាអង់គ្លេស មានឫសមកពីភាសាក្រិកគឺ Philos = (Love) ស្នេហា ស្រឡាញ់ + Sophia =(Wisdom) គតិបណ្ឌិត មានន័យថាការ ស្រឡាញ់គតិបណ្ឌិត (Love of Wisdom)។ ពាក្យថា ទស្សនវិទូ រឺ Philosopher ត្រូវបានប្រើប្រហែលពីរពាន់ប្រាំរយឆ្នាំមកហើយទស្សនវិទូ ក្រិកឈ្មោះ Pythagoras ជាមនុស្សដំបូងដែលប្រើពាក្យនេះ។ ជនជាតិក្រិកសម័យនោះ ហៅ អ្នកប្រាជ្ញរាជបណ្ឌិតថា Sophoi (សព្វញ្ញូ) Pythagoras គាត់គិតថាពាក្យនេះហាក់ខ្ពស់ហួសពេក ទើបគិតពាក្យផ្សំបានជា Pholo-sophoi ប្រែថា អ្នកស្រឡាញ់នូវសព្វញ្ញូ រឺ គតិបណ្ឌិត (Lover of Wisdom) សម្រាប់ហៅទស្សនវិទូ រឺវាគ្មិននាសម័យនោះព្រោះទស្សនវិទូសម័យនោះមានចំណេះដឹងមុខវិជ្ជាច្រើនសាខាហើយវិជ្ជាទាំងនោះនៅមិនទាន់មានឈ្មោះបច្ចេកទេសថាជា វិទ្យាសាស្ត្រ (Science) រឺហ្វ៊ីសិក(Physics)ជាដើម។ល។នៅឡើយ តែហៅរួមគ្នាថាPhilosophy (ទស្សនវិជ្ជា) គឺបានដល់សហវិទ្យានោះឯង។ ការឆ្វេងយល់ទស្សនវិជ្ជា ក្រៅពីការសិក្សាតាមនិយមន័យរបស់ទស្សនវិទូទាំងឡាយដូចពោល មកខាងដើមហើយជួនកាលក៏សិក្សាស្វែងយល់តាមទស្សនៈ ៤ ប្រការតទៅនេះគឺៈ ១-ទស្សនវិជ្ជាគឺទស្សនគតិដែលមានចំពោះឯកភពហើយនឹងជីវិត (An attitude towardlife and the universe) ទស្សនគតិទស្សនវិជ្ជាជាទស្សនគតិមានបែបផែនដែលព្យាយាមគិតដោយ អាស្រ័យបញ្ហារបស់មនុស្សហើយព្យាយាមប្រឈមមុខជាមួយសច្ចភាពទាំងពួងជាប្រព័ន្ធដែល មានចិត្តទូលាយ។ មូលដ្ឋានគ្រឺះរបស់ទស្សនវិជ្ជាកើតមកពី “សេចក្តីប្លែកក្នុងចិត្តសេចក្តីសង្ស័យ ហើយនឹងសេចក្តីចង់ចេះចង់ដឹង”។ ២-ទស្សនវិជ្ជាគឺរបៀបវិធីគិតដែលមានបែបផែនហើយនឹងការស្រាវជ្រាវរកសច្ចភាពយ៉ាងមាន ហេតុផល (Reflectivethinking and reasoned inquiry) ជារបៀបវិធីគិតយ៉ាងប្រយ័ត្នប្រយែង ឬយ៉ាងសុក្រឹត្យ។ ៣- ទស្សនវិជ្ជាគឺចង្កោមបញ្ហា (A group of problem) មានបញ្ហាជាច្រើនដែលប្រឈមមុខ មនុស្សជាតិ ដែលទស្សនវិទូទាំងឡាយត្រូវរកចម្លើយឲ្យបាន ដូចជា បញ្ហាដែលថា សច្ចភាវៈគឺអ្វី? សេចក្តីត្រឹមត្រូវនិងកំហុសគឺអ្វី? ៤- ទស្សនវិជ្ជាគឺចង្កោមទ្រឹស្តីរឺបែបផែននៃការគិត (A group of theories) បើប្រាសចាក មនុស្សដែលមានកេរ្តិ៍ឈ្មោះទាំងនេះគឺ សូក្រាត ផ្លាតុង ដេការ៍ត ស្ពិណូសា ចនឡក់ ខានត៍ ជេមស៍ លោកនេះប្រហែលមិនមានរឺបានសិក្សាប្រព័ន្ធទស្សនវិជ្ជាទាំងនេះគឺ លទ្ធិចិត្តនិយម លទ្ធិសច្ចនិយមលទ្ធិមនុស្សនិយម និងលទ្ធិរូបធាតុនិយមឡើយ។ ដូចដែលបានពោលមកហើយគឺជាការយល់ដឹងដោយសង្ខេបទាក់ទងទៅនឹងពាក្យថាទស្សនវិជ្ជា។ ២.និយមន័យៈ ដើម្បីយល់ន័យនៃការអប់រំសីលធម៌ យើងត្រូវយល់ន័យនៃពាក្យ ការអប់រំ និង សីលធម៌ជាមុនសិន ។ “ការអប់រំ” និង “សីលធម៌” ត្រូវបានគេផ្ដល់នូវអត្ថន័យជាច្រើនដូចខាងក្រោមៈ -ការអប់រំ មានន័យថា អប់បង្ហប់ផ្សែង ឬបង្ហប់ចំហាយ។ បង្ហាត់ចិត្តឬបង្វិកចិត្តជួសជុលចំនេះវិជ្ជា កិរិយាមារយាទ ហ្វឹកហាត់ឲ្យស្ទាត់ជំនាញជាងមុន កែឲ្យបានល្អជាងមុនជាលំដាប់ ខំប្រឹងបំពេញឧបនិស្ស័យឲ្យបានបរិបូរណ៍ ខិតខំកសាងសន្សំបុណ្យកុសលទុកពុំឲ្យមានហ្មង មិនឲ្យមានថ្នាំងថ្នាក់ បន្ទំបារមី។( ) - “ការអប់រំ” គឺជាសកម្មភាពមួយផ្សារភ្ជាប់គ្នារវាងអ្នកអប់រំ និងអ្នកដែលត្រូវគេអប់រំតាំង ពីបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាដើម្បីអភិវឌ្ឍផ្នែកគំនិត និងសីលធម៌ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់សិស្ស ហើយក៏ជាកម្លាំងចលករមួយ ជម្រុញឲ្យអ្នកបង្រៀនធ្វើសកម្មភាពលើសិស្សម្មាក់ៗ ដើម្បីឲ្យសិស្សមានសកម្មភាពកសាងសមត្ថភាពមនសិការ បំពាក់បំប៉នមនោសញ្ចេតនា ការហឹ្វកហាត់សមត្ថភាពយល់ដឹងរបស់សិស្ស។ ហើយវាទាក់ទងទៅនិងការបង្រៀននិងការរៀន( )។ -“ការអប់រំ” មានន័យថា ជាដំណើរការសិក្សាដើម្បីការអភិវឌ្ឍន៍ខាងបុគ្គលិកលក្ខណៈ ចិត្តសម្បទា ប្រាជ្ញាសម្បទា និងកាយសម្បទា តាមរយៈរាល់សកម្មភាពដែលធ្វើឲ្យអ្នកសិក្សាទទួលបានសំណុំចំនេះដឹង ជំនាញ សមត្ថភាព បំណិនជីវិត បំណិនការងារ រួមទាំងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងទស្សនៈសិក្សា ប្រកបដោយសេចក្តីថ្លៃថ្នូរ និងគុណធម៌។ - “សីលធម៌” សំដៅលើឥរិយាបថ ដែលស្ដែងឲ្យឃើញនូវការគោរព ចំពោះខ្លួនឯង និងចំពោះអ្នកដទៃ ។ សីលធម៌សម្រាប់អប់រំកាយ វាចារ និង ចិត្ត របស់មនុស្សឲ្យមានរបៀបរៀបរយល្អ ជាពិសេសស្គាល់នូវតម្លៃជីវិតពិតនៅលើភពផែនដី ។ សីលធម៌អាចបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត តាមរយៈការរស់នៅក្នុងសង្គមដែល មនុស្សស្ដែងឡើង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់គេ( )។ -“សីលធម៌” គឺជាចំណេះដឹងសម្រាប់មនុស្ស ដែលខ្ពើមរអើមអំពើទុច្ចរិត រីករាយប្រព្រឹត្តតែសុចរិត បម្រើផលប្រយោជន៍មនុស្ស និងអភិវឌ្ឍសង្គម ( )។ ក្នុងទីនេះក្រុមយើងក៏បានលើកយកនូវ ទស្សនការអប់សីលធម៌របស់សូក្រាតមកធ្វើការបកស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចការសិក្សារបស់សិស្សនិស្សិតទាំងឡាយឱ្យងាយយល់ដឹងបានស្រួល។ យើងដឹងស្រាបហើយថា សូក្រាតគឺជាទស្សនវិទូម្នាក់ ដែលល្បីល្បាញមួយរូបនៅក្នុងសង្គមក្រិច ហើយទស្សនការអប់រំរបស់គាត់ក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។ ៣.ប្រវត្តិសង្ខេប និងលក្ខណៈទូទៅរបស់សូក្រាត លោកសូក្រាត កើតនៅក្នុងត្រកូលអ្នកមានជីវភាពធូធារល្មម ម្តាយជាឆ្មប ហើយឳពុកជាជាងចំលាក់(៤៦៩-៣៩៩មុនគ.ស)ឬ (៤៧០-៣៩៩ មុនគ.ស)។( ) លោកបានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ ដែលសំខាន់ និងល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ។ គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រប់គ្រងប្រទេសខ្លួន នាពេលនោះ តាមរបបប្រជាធិបតេយ្យបែបផ្ទាល់បានចោទប្រកាន់គាត់ថាគាត់មិនបានគោរពដល់ព្រះរបស់ទីក្រុងនាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយនូវដំណឹងអកុសលផ្សេងៗទៀត ហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ។ លោកពូកែវោហារណាស់់ ទាល់់តែចៅក្រមទាំងសាបសិបTrentesក្រោមឱវាទរបស់់Spartesបានហាមមិនអោយ បង្រៀនវីជ្ជាវោហារ ហើយម្យ៉ាងទៀតបានត្រូវAristophane និយាយចំអកអោយថាជាមនុស្សពូកែបង្ហាញរឿងហេតុអាក្រក់់ថាត្រឹមត្រូវល្អ។ សូក្រាតដូចÉchineដែរដែលបានបង្រៀនវិជ្ជាវោហារមុនគេបង្អស់់។ ប៉ុន្តែលោកបានធ្វើសុន្ទរកថាមុនគេអំពី សុជីវធម៌(របៀបរបបរស់់នៅ)។ នៅពេលនោះរដ្ឋាភិបាលយល់ថាផ្នែក នយោបាយពុំមានទោសកំហុសអ្វីទេចំណែកឯបញ្ហាសាសនាវិញស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋ ។ លោកសូក្រាតបានបង្រៀនថា «នយោបាយគឺជាសិល្បៈដែលទាមទារឲ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ។( ) ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះមានប្រជាជនភាគច្រើនរាប់បញ្ចូលទាំងអ្នកនយោបាយនាសម័យនោះពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ ហើយជាហេតុធ្វើឲ្យពួកគេពុំអាចដោះស្រាយនូវបញ្ហានយោបាយបានល្អទេ ។ ទស្សនៈខាងលើនេះ វាប្រឆាំងទៅ នឹងគំនិតប្រជាធិបតេយ្យរបស់អាតែនដែលត្រូវការចាំបាច់នូវសំឡេងមនុស្សគ្រប់រូបត្រាប់តាមមាត់របស់ពួកគេដូចៗគ្នា ។ ហើយនៅពេលនោះសូក្រាតបានទាក់ទងនឹងពួកគណាធិបតេយ្យ (Oligarchy) ដែលកាន់អំណាចនៅក្រុងអាតែនក្នុងកំឡុងឆ្នាំ ៤១១ មុន គ.ស ហើយឆ្នាំ ៤០៤-៤០៣ មុន គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ (Oligarchy) នេះត្រូវបានពួករាជាធិបេតយ្យ(Monarchy) នាពេលនោះគិតថាមានគ្រោះថ្នាក់បំផុត ។ មួយចំនួននៃពួកនេះមានពីរបីនាក់ធ្លាប់ជាអតីតក្លើរបស់គាត់ពីមុន ។ ទោះជាយ៉ាងណាក៏ដោយ សូក្រាតយល់ថាពលរដ្ឋទាំងអស់ ទោះជាក្នុងករណីណាក៏ដោយត្រូវតែគោរពបង្គាប់របស់រដ្ឋហើយមិនអាចក្បត់ងមនសិការនេះឡើយ។ គាត់បានប្រកែកដាច់ខាតចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក។ ហេតុផល ៣ យ៉ាង ដែលគាត់បានផ្តល់គឺ៖ ១- កិច្ចការទំនាក់ទំនងរវាងរដ្ឋ ហើយនឹងពលរដ្ឋ គឺវាមិនដូចគ្នាទៅនឹងទំនាក់ទំនងរវាងឪពុកម្តាយហើយនឹងកូនទេ គឺថារដ្ឋជំពាក់គុណពលរដ្ឋព្រោះថាពលរដ្ឋ ជាឪពុកម្តាយរបស់រដ្ឋ ។ ២- ក្នុងនាមសូក្រាត ជាអ្នកគោរពច្បាប់ម្នាក់ ហើយគាត់ជាពលរដ្ឋអាតែនគាត់បានទទួលនូវការ ទំនុកបំរុងនានាដើម្បីទ្រទ្រង់ជិវិតរបស់គាត់ ដូច្នេះគាត់បានចុះហត្ថលេខាជាមួយអាតែនថា គាត់ត្រូវតែគោរពច្បាប់អាតែន ។ ៣- ការរំលោភលើច្បាប់រដ្ឋហើយប្រសិនបើអ្នកគ្រប់គ្រងគិតថាត្រឹមត្រូវនោះលទ្ធិផលបានមកវិញគឺប្រកបដោយគ្រោះថ្នាក់បំផុត ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ ។ សូក្រាត មានវិធីបង្រៀនពីរយ៉ាងគឺ សិល្បៈបង្កើតគំនិត និងការចំអក ។ សូក្រាតប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញ ដែលមិនចេះអួតអាង ហើយដឹងថាខ្លួនគ្មានចេះអ្វីសោះ ។ សូក្រាត ប្រើវិធីចំអកចំពោះពួកសូហ្វីស (ពួកទស្សនវិជ្ជាមួយក្រុម ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត) ពួកនេះអួតអាងមានជំនឿថាខ្លួនមានចំណេះជាសកល ។ ឃ្លាចំបងរបស់សូក្រាតស្តីពីទស្សនវិជ្ជាគឺ «ខ្ញុំដឹងតែមួយមុខគត់គឺគ្មានចេះអ្វីសោះ» ។ ៤.ទស្សនវិជ្ជាសំខាន់ និងបុគ្គលិកលក្ខណៈរបស់សូក្រាត ទស្សនវិជ្ជារបស់សូក្រាតគឺ៖( ) -ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ។ -ត្រូវយល់អ្វីដែលនៅជិតយើងមុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង‌‍‌‌‌‌‌‌។ -ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង។ -ត្រូវដុះខាត់ព្រលឹង(ចិត្ត)ឲ្យបានប្រសើរជាងដុះខាត់សរីរៈ។ -ត្រូវនិយមប្រើពាក្យថា«ខ្ញុំមិនចេះអ្វីសោះ»។ -ត្រូវជជែកគ្នា‌‌ដើម្បីរកការពិតព្រោះការជជែកជាវិធីបង្កើតគំនិត។ -លទ្ធផលដែលល្អជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ។ -គ្មាននរណាចង់ក្លាយជាមនុស្សអាក្រក់ឡើយ -គ្មាននរណាធ្វើកំហុសដោយចេតនា ឬតាំងចិត្តឡើយ -គុណធម៌គឺជាចំណេះដឹង -គុណធម៌ គឺមានលក្ខណៈគ្រប់គ្រាន់សំរាប់បុគ្គល -កុំប្រញាប់ប្រញាល់ធ្វើជាអ្នកដឹកនាំ តែនៅពេលអ្នកបានធ្វើហើយ ចូរបន្តឱ្យរឹងមាំ និងជាប្រចាំ -ចូររៀបការទៅ បើអ្នកបានប្រពន្ធ អ្នកនឹងមានសុភមង្គល តែបើអ្នកបានប្រពន្ធអាក្រក់ អ្នកនឹងក្លាយជាទស្សនវិទូអាក្រក់ -សូក្រាតតែងនិយាយថា គតិបណ្ឌិតរបស់គាត់ គឺត្រូវកំណត់ដោយភាពល្ងង់ខ្លៅរបស់គាត់ -សូក្រាតមានជំនឿថា កំហុសរបស់មនុស្សកើតឡើងដោយសារការមិនយល់ដឹង ហើយអ្នកដែលធ្វើខុស គឺ មិនសូវមានការយល់ដឹង -គាត់ជឿជាក់ថា វិធីដ៏ល្អបំផុតសម្រាប់ការរស់នៅ គឺត្រូវផ្តោលើការអភិវឌ្ឍន៍ខ្លួនឯង ជាជាងការខិតខំស្វែង រកទ្រព្យសម្បត្តិនិយម -សូក្រាតបានសង្កត់ធ្ងន់ថា “គុណធម៌” គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងចំណោមទ្រព្យសម្បត្តិនានា -លោកជាអ្នកដែលគោរពច្បាប់ -លោកចង់ឱ្យមនុស្សក្លាយជាចៅក្រមនៃខ្លួនឯង -សូក្រាតបង្រៀនគូសន្ទនា នៅពេលជជែកគ្នា -សូក្រាតបង្ហាតបង្រៀនមនុស្សដោយឥតគិតថ្លៃឡើយ។ សូក្រាតពោលថា «ពុំមានអ្នកណាម្នាក់ កាចដោយចេតនាទេ ។ មនុស្សម្នាក់ៗ‌សុទ្ធតែមានបំណងល្អ តែបើប្រែជាអាក្រក់វិញ គឺពិតជាមានបុព្វហេតុដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន»តែចំពោះបា្លតុងវិញយល់ថា «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា ខ្លះល្អ ខ្លះអាក្រក់ ខ្លះស្លូត ខ្លះកាចតាមនិស័យពីធម្មជាតិ»។ ៥.សីលធម៌អប់រំរបស់សូក្រាត ក្នុងតំលៃសីលធម៌ សូក្រាត ចេញមុខប្រឆាំង នឹងពួកសូហ្វីសជាពួកពូកែអួត ដែលចូលចិត្តយកពាក្យសំដីទៅប្រើផ្លូវខុស ហើយធ្វើអាកប្បកិរិយាដូចជាអ្នកចេះដឹងច្រើន។ សូក្រាតជាមនុស្សថ្មីចំឡែកដែលបានក្លាយជាទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ ។ គេតែងនិយាយថា «សូក្រាត ជាមនុស្សនៃក្រុងអាតែន ដែលមានរូបអាក្រក់ហើយល្អជាងគេបំផុត» ។ សូក្រាតមានគរុកោសល្យអប់រំមនុស្ស អាចចែកចេញជាពីរផ្នែកគឺមាន សំនួរ និងការបង្កើតគំនិត។ លក្ខណៈសំនួរៈ គឺសូក្រាតធ្វើដូចម្តេចចេះតែសួររហូតទាល់តែអ្នកឆ្លើយ រកអ្វីឆ្លើយមិនរួច រួចហើយទទួលសារភាពថា ឆ្លើយលែងរួចឬមួយក៏ថាមិនចេះតែម្តង។ការអនុវត្តនូវរបៀប “សំនួរ”នេះបានធ្វើឱ្យសូក្រាតជជែកឈ្នះគូរសន្ទានជានិច្ច។ ការបង្កើតគំនិតៈ គឺជាវិសារភាព ឬមួយជាវិធីទាញយកគំនិតពីជនណាម្នាក់។នៅក្នុងការបង្កើតគំនិតនេះ សូក្រាតចាប់ផ្តើមបញ្ចូលគំនិតរបស់គាត់ឱ្យទៅគេ របៀបដូចជាដំបូងត្រូវលាងពាងឱ្យស្អាតសិនសឹមបញ្ចូលទឹកថ្មីតាមក្រោយ។ ហើយលោកសូក្រាតជាទស្សនវិទូទីមួយដែលត្រូវគេថ្កោលទោសប្រហារជីវិតហើយត្រូវបានប្រហារជីវិត។សូក្រាតមិនចង់់ធ្វើដំណើរឆ្ងាយទេលើកលែងតែទៅធ្វើទាហាន។ លោកចូលចិត្តកីឡាណាស់់។ គេដឹងថាសូក្រាតបានចូលទៅវាយប្រយុទ្ធនៅឯAmphipolisហើយបានជួយលើកXénophonឡើងពេលធ្លាក់់ចេញពីសេះក្នុងចំបំាងមួយនៅឯ (Délium) ហើយបានជួយសង្រ្គោះជីវិតXénophon។ ខណៈដែលអ្នកក្រុងអាតែននាំគ្នារត់់គេចខ្លួនយ៉ាងប្រសាច សូក្រាតវាយប្រយុទ្ធដកថយយឺតៗហើយដោយស្ងប់់ស្ងាត់់ហើយងាកក្រោយម្ដងៗ ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីវាយរុញច្រានសត្រូវណាដែលបំរុងលោតមកលើរូបលោក។ សូក្រាតជាមនុស្សដាក់់់បន្ទាបខ្លួន មិនវាយឫកឡើយ ប៉ុន្តែប្រកបដោយមោទនភាពចំពោះខ្លួនឯង។ថ្ងៃមួយ Alcibiade (សិស្សរបស់់លោក) បានប្រគល់់ជូនលោកនូវដីធ្លាធំមួយដើម្បីទុកសង់់ផ្ទះ សូក្រាតបាននិយាយទៅAlcibiadeថា៖បើខ្ញុំត្រូវការស្បែកជើងហើយប្អូនឯងយកស្បែកសត្វមកអោយខ្ញុំធ្វើស្បែកជើងដោយខ្លួនឯង តើប្អូនឯងជឿទេថាបើទទួលយកដីធ្លានោះមក គេមិននិយាយចំអកអោយទេអី?។ ជាញឹកញយ ពេលដែលសូក្រាតសំលឹងមើលគំនរឥវ៉ាន់់គេដាក់់លក់់នៅទីផ្សារ លោកស្រដីនឹងខ្លួនឯងថា“ Combien il y en a dont j`ai nul besoin? “ដែលប្រែថាតើមានរបស់់ទំាងនោះប៉ុន្មានដែលខ្ញុំមិនត្រូវការទាល់់តែសោះ?លោកសូត្រកាព្យមួយនេះញឹកញាប់់ណាស់់៖“ Ornements d`argent et de pourpre servent au théâtre ,non à la vie.”ប្រែថា៖ គ្រឿងតុបតែងលំអពណ៌ប្រាក់់និងក្រហមប្រើសំរាប់់សំដែងល្ខោន មិនសំរាប់់ជីវិតទេ។Aristote បាននិយាយថា សូក្រាតមានប្រពន្ធពីរគឺXanthippe ដែលបានផ្ដល់់កូនប្រុសមួយឈ្មោះLamproclès ហើយប្រពន្ធមួយទៀតគឺMyrto ដែលលោកបានរៀបការជាមួយ ដោយគ្មានចំណងដៃ ហើយបានមានកូនពីរនាក់់គឺSophroniques និង Ménéxène។ លោកសូក្រាតស្អប់់ខ្ពើមមនុស្សដែលនិយាយចំអកឡកឡើយអោយ អ្នកដទៃតែលោកលើកតំកើងឫកពារថ្លៃថ្នូររបស់់លោកហើយមិនដែលបង្គាប់់លុយពីនរណាម្នាក់់ឡើយ។ លោកចូលចិត្តនិយាយថា៖ “មនុស្សដែលកំពុងឃ្លានបាយមិនពិនិត្យមើលទឹកសម្លទេហើយមនុស្សដែលស្រេកទឹកក៏មិនរង់់ចាំអោយគេទៅយកទឹកមកជូននោះដែរ ហើយអ្នកដែលចេះរស់់នៅដោយគ្មានត្រូវការរបស់់ របរមិនចាំបាច់់ គឺពិតដូចជាព្រះអាទិទេព”។ លោកសូក្រាតអះអាងថា ពេលលំហែគឺជាគុណប្រយោជន៏មួយ ដ៏ប្រសើរបំផុត។ ចំពោះលោកសូក្រាត គុណធម៌មានតែមួយទេគឺ ចំណេះដឹង ហើយគុណវិបត្តិក៏មានតែមួយដែរគឺសេចក្ដីល្ងង់់។ភាពសំបូរហូរហៀរនិងភាពហ៊ឺហាគឺជាគឺជាគុណវិបត្តិ,មិនមែនជាផ្លាកសំគាល់់កិត្តិយសនោះទេ។ គេបានស្នើរយោបល់់ពីលោកជាញយដងថាតើមនុស្សត្រូវតែរៀបការ ឫយ៉ាងណា?លោកឆ្លើយតបថា៖ ទោះជាអ្នកធ្វើយ៉ាងម៉េច ក៏នៅតែស្ដាយក្រោយដែរ។លោកទូន្មានអោយយុវជន យុវនារីឧស្សាហ៏មើលរូបខ្លួនឯងក្នុងកញ្ចក់់ហើយថាបើឃើញថាខ្លួនឯងរូបស្អាត សូមមានមោទនភាពចំពោះខ្លួនឯងចុះ។ប៉ុន្តែបើ ឃើញថាខ្លួនឯងរូបអាក្រក់់វិញ សូមបំភ្លេចរឿងហ្នឹងចោលដោយចំណេះដឹងរបស់់ខ្លួនឯង។ ថ្ងៃមួយលោកសូក្រាតបានអញ្ជើញភ្ញៀវអ្នកមានៗមកញ៉ាំអាហារនៅឯផ្ទះរបស់់លោក ស្រាប់់តែXanthippeប្រពន្ធរបស់់លោកមានអារម្មណ៏មិនស្រួលក្នុងចិត្ត។( ) លោកក៏និយាយប្រាប់់ថាកុំទោម្នេញចិត្តអី បើពួកគេមនុស្សល្អជាទេ ពួកគេនឹងចូលមកអង្គុយឯតុដោយស្ម័គ្រចិត្ត។ប៉ុន្តែប្រសិនជាពួកគេជាមនុស្សមិនល្អជាវិញ សូមកុំមានកង្វល់់អី្វឡើយ។ លោកនិយាយថាមនុស្សទំាងអស់់រស់់នៅដើម្បីញ៉ាំរីឯលោកវិញញ៉ាំដើម្បីរស់់។ លោកសូក្រាតតែងតែអប់រំមនុស្សទូទៅឱ្យមានចំណេះដឹងក្នុងខ្លួនសិន ទើបមានសីលធម៌។ លោកយល់ថា បើមនុស្សមិនទាន់មានចំណេះដឹងច្បាស់លាស់ក្នុងខ្លួនទេ គឺមនុស្សមិនអាចដឹងថាអ្វីល្អ អ្វីអាក្រក់ កុសល និងអកុសឡើយ នោះជាហេតុនាំឱ្យមានអសីលធម៌ពិតប្រាកដ។

សំលៀកបំពាក់សម្រាប់នារីទាន់សម័យ ធានាទាំងគុណភាពនិងតម្លៃសមរម្យ!

ដើម្បីរកទិញបានលោកអ្នកទំនាក់ទំនងមកកាន់យើងខ្ញុំបាន។ សម្រាប់តម្លៃគិតទៅតាមម៉ូតសំលៀកបំពាក្យ និងការដឹកជញ្ជូន។
ទំនាក់ទំនងៈ ០៩៦ ៣២ ៦៤ ៣២៦ / ០៩៦ ៦៥ ៩៥ ៥៥០
សូមអរគុណចំពោះអតិថិជនទំាងអស់ដែលបានទិញ!










សុខ គង់ ទទួលជួសជុលគ្រឿងអគ្គីសនី

សុខ គង់  ទទួលជួសជុលគ្រឿងអគ្គីសនី

NEW PROMOTION

NEW PROMOTION

Popular Posts

Powered by Blogger.